ផលប្រយោជន៍នៃផ្នែកផ្សេងៗនៃអំពិល អំពិលជារុក្ខជាតិមានប្រយោជន៍សន្ធឹកសន្ធាប់ណាស់ ជាទូទៅគេច្រើនតែយល់ថាអំពិលជារុក្ខជាតិដែលមានប្រយោជន៍ចំពោះតែកួរ (ផ្លែ) ដើម្បីយកទៅបរិភោគ និងយកដើមធ្វើជ្រួញតែប៉ុណ្ណោះទេ។ ប៉ុន្តែការពិតយើងអាចប្រើគ្រប់ផ្នែកនៃដើមអំពិលឲ្យកើតជាផលប្រយោជន៍បានយ៉ាងសន្ធឹកសន្ធាប់ណាស់ ពោលគឺសាច់អំពិលចាប់ផ្ដើមប្រើជាប្រយោជន៍បាន ចាប់តាំងពីចេញកួរខ្លីៗយកមកធ្វើជាអាហារ ដូចជាគ្រឿងម្ជូរអំពិលខ្ចី ឬប្រើបរិភោគស្រស់ៗជាមួយអំបិលម្ទេស ឬកាពិផ្អែម។ កួរស្រស់ដែលចាស់ណាស់ហើយគ្រាប់ក៏ប្រែពណ៌ ប៉ុន្តែសំបកកួរនៅមិនទាន់សណ្ដកគេនិយមធ្វើអំពិលត្រាំស្ករ។ ជួនកាលគេនិយមយកមកដុតភ្លើងឲ្យទាល់តែក្រៀម ឬកប់ក្នុងផេះភ្លើងរួចហើយយកសំបកចេញប្រើបរិភោគបាន។ កាលណាកួរអំពិលចាស់មែនទែន ហើយគ្រាប់ក៏ប្រែជាពណ៌ត្នោត សាច់មានពណ៌ស ឬសំបកចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ត្នោតព្រឿងៗខ្លះហើយ។ សំបកញែកចេញពីសាច់គេហៅថា “អំពិលកួរ” អំពិលកួរនៃអំពិលផ្អែមមានរសជាតិជូរអែមដែលចាត់ទុកជារសជាតិឆ្ងាញ់ណាស់។ អំពិលបកក្រៅពីបង់សម្លផ្សេងៗហើយប្រើធ្វើទឹកជ្រលក់អំពិល ត្រណាប់អំពិល អំពិល ប្រឡាក់ស្ករ ចំណែកប្រទេសឥឦសាន្ត និង ប្រទេសជិតខាងយកអំពិលត្រាំទឹកត្រី ដើម្បីកុំឲ្យឆ្អាបហើយដាក់សំម្លការី។នៅប្រទេសអង់គ្លេសនិងប្រទេសផ្សេងៗនៅអឺរុបគេប្រើធ្វើទឹកជ្រលក់ ។ ចំនែកនៅប្រទេសអាមេរិកវិញគេប្រើធើ្វភេសជ្ជៈប្រភេទជាអាល់កុល ក្រៅពីនេះសាច់អំពិលមានប្រយោជន៍សំរាប់លាងសំអាតភាជនៈទង់ដែង និង ស្ពាន់បានល្អទៀតផង។ សាច់អំពិលមានគុណសម្បត្តិក្នុងការធើ្វជាថ្នាំការពាររោគឈាមចេញតាមអញ្ជាញធ្មេញ។ នៅប្រទេសន៉ររិសឈ្មៀស ប្រើអំពិលផ្សំនិងអំបិលកែរោគឈឺចុកចាប់តាមសន្លាក់និងតាមសាច់ដុំ។ ក្នុងប្រទេសហ្វ៊ិលិពីនស៍ប្រើជាថ្នាំរបាយ ថ្នាំបព្ចុះព្រូនសត្វ ដោយលាយជាមួយទឹកក្តៅឩណ្ឌៗ ចាក់បញ្ចូល តាមទ្វាររបស់សត្វ និង នៅប្រទេសថៃគេច្រើនយកទៅធើ្វជាថ្នាំបូរាណផ្សេងៗ។