ផ្លែម្នាស់សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain)...។វាក៏មានអង់ស៊ីម (ប្រូតេអ៊ីន) ដែលជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល (Hydrochloric) ក្នុងក្រពះ ល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអ៊ីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ។ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធ ឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ព្រមទាំងជួយរំលាយអាហារប្រ ភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។