Print

Nutrition

ក្រូច

ក្រូចមានសារធាតុ​ Flavonoide, Naringenin

ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម​​។​ផ្លែក្រូច ​១០០​ក្រាម​ ផ្ដល់​វីតាមីន​​ C ៤២​ មិល្លីក្រាម​ផ្ដល់​វីតាមីន​A ខ្ពស់​៤.០០០​អាយយូ​ ហើយ​ថែម​ទាំង​មាន​វីតាមីន​B និង​កាក​សរសៃ dietary fiber ​និងមីនេរាល ជា​ច្រើន​ដែលទប់ស្កាត់ ទល់​លាមក​រោគ​ផ្ដាសាយ​ កូឡេស្ដេរ៉ូល​ខ្ពស់​នឹង​​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ ការពារ​​ក្រួស​ក្នុង​​តម្រង​នោម​ ការពារ​មហា​រីក​​ពោះវៀន​ធំ​ សួត និងក្រអូមមាត់និង​​រោគ​បេះដូង​បាន​ទៀត​ផង។

 

មើមការ៉ុត និង​សុខភាព

សំបូរវីតាមីន A ក្នុងការ៉ុត ១០០​ក្រាម​មាន​​ ៨២៨៥​  beta-carotene និង​ ១៦៧០៦  IU នៃ​ vitamin A.សារធាតុ flavonoid, poly-acetylene antioxidantfalcarinol.ជាសារធាតុប្រឆាំង

អុកស៊ីតកម្ម ជួយការពារស្បែក សួត ​ក្រអូមមាត់ពីជំងឺមហារីកនិងការដុះសាច់ជាដុំពកមហារីក

ការ៉ុតក៏សំបូរវីតាមីន សេ និង​បេ៦ vitamin C and B-6 និង​ ជាតិមីនេរ៉ាល់ ជួយការពារ​សុខ​ភាពពីជំងឺផ្សេងៗនិងជួយសម្រួលសំពាភឈាមនិងបេះដូង។

ស្វាយ (Mango)

 

ស្វាយមានសារធាតុ ខារ៉ូទីណយណ៍ (Carotenoid) ក្នុងបរិមាណច្រើន ដែលរាងកាយនឹងបំប្លែងទៅជា វីតាមីន A ដែលមានប្រយោជន៌ចំពោះស្បែក ក្នុងការការពារស្បែក ដែលខូចដោយសារពន្លឺថ្ងៃ និងជួយការពារស្នាមជ្រីវជ្រួញតូច ជួយបន្តឹងស្បែក ។ ក្រៅពីនេះ នៅមានវីតាមីន E និង C ជួយរួមចំណែក ក្នុងការពង្រឹង ប្រព័ន្ឋការពាររាងកាយ អោយរឹងម៉ាំល្អ ។

ទៀបបារាំង

 

ផ្លែទៀប​បារាំង​ អាច​ប្រែជា​ថ្នាំ​បំប៉ន​រាង​កាយ​ ជួយ​ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ បង្កើត​គ្រាប់​ឈាម​ អាច​កែ​អាកា​រៈ​រាគ​រូស​ កែរោគ​រាគ​មួល​ ព្រមទាំង​ប្រី​បញ្ចុះ​ព្រូន​ទៀត​ផង​ យោងតាម​ការស្រាវជ្រាវ​ជាច្រើន ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​អង់គ្លេស និង​កូរ៉េ បាន​រកឃើញថា ទៀបបារាំង​មាន​សារធាតុ​ម្យ៉ាង​អា​សម្លាប់​មេរោគ​មហារីក​បាន ​។​ក្រៅពី​សមត្ថភាព​អាច​សម្លាប់​មេរោគ​មហារីក​បាន វា​ក៏​ជា​កំពូល​អ្នក​សម្លាប់​មេរោគ​តាម​ដំបៅ ដែល​បណ្តាលមកពី​បាក់តេរី និង​ផ្សិត (Fungi) ផងដែរ​។​

 

ផ្លែម្នាស់ (Pineapple)

ផ្លែម្នាស់សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain)...។វាក៏មាន​អង់ស៊ីម​ (ប្រូតេអ៊ីន) ដែល​​ជួយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ការងារ​របស់​អាស៊ីដ​អំបិល​ (Hydrochloric) ក្នុង​ក្រ​ពះ​ ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​កាក​សំណល់​ដែល​ជា​ប្រូតេអ៊ីន​រំលាយ​ខ្លួន​បាន​ឆាប់​រហ័ស​ ទើប​រាងកាយ​កម្ចាត់​កាក​សំណល់​ទៅ​បាន​ល្អ។ក្រៅ​ពី​នេះ​ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ​ ជួយ​ជួស​ជុល​ផ្នែក​ខូចខាត​ផ្សេង​ៗ​ ជួយ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ក្រពេញ​គ្មាន​រន្ធ​ និង​ជួយ​កម្ចាត់​ទឹក​សំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធ ឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ព្រមទាំងជួយរំលាយអាហារប្រ ភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។

ផ្លែ​ល្ពៅ (Pumkin)

ផ្លែ​ល្ពៅមាន​រសជាតិ​ផ្អែម​ សម្បូរ​ទៅ​ដោយ​ជាតិ​​ការ៉ុត​អាច​ធ្វើ​ឲ្យ​សួត​មាន​ជាតិ​សើម​ និង​ បំបាត់​កំហាក​ស្លេស្ម៍។ ម្យ៉ាង​ទៀត​ផ្លែ​ល្ពៅ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​​ក្រូមីញ៉ូម​ជាតិ​នីកែល។ ដូច្នេះ​វា​ផ្ដល់​ផលប្រយោជន៍​ច្រើន​សម្រាប់​អ្នក​កើត​រោគ​ទឹកនោម​ផ្អែម​ ក្នុង​កម្រិត​ស្រាល

ល្ហុង( Papaya)

 

ល្ហុងមាន​គុណ​សម្បត្តិ​ប្រហាក់​ ប្រហែល​គ្នា គឺ​មាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ"Papen" ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​នឹង​ទឹក​រំលាយ​ក្នុង​ក្រពះ​អាហារ។ សារជាតិ​ទាំង​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​កាក​សំណល់​ប្រភេទ​ប្រូតេអ៊ីន​បំបែក​ ខ្លួន​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ​ វា​នៅ​មាន​កាក​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល ធ្វើ​ការងារ​បាន​ល្អ ពោះវៀន​ក៏​ស្អាត។ អ្នក​ដែល​មាន​អារម្មណ៍​ឆាប់​ភ័យ​តក់​ស្លុត​ និង​មើល​បញ្ហា​ផ្សេង​ៗ​លើ​ផ្លូវ​អាក្រក់​ច្រើន​ គួរ​បរិភោគ​ល្ហុង​ឱ្យ​បាន​ច្រើន​ឡើង​ ព្រោះ​គេ​មាន​ជំនឿ​ថា​ ល្ហុង​អាច​កាត់​បន្ថយ​អាការ​ទុក្ខ​សោក​ផ្នែក​ផ្លូវ​អារម្មណ៍​បាន​មួយ​ កម្រិត។

ផ្លែ​ប៉ាស្យុង

ផ្លែ​ប៉ាស្យុង​មាន​ពូជ​ពណ៌​ស្វាយ និង​ផ្លែ​ពណ៌​លឿង​ដែល​មាន​ជា​ទូទៅ​នៅ​អាស៊ី​។​ គេហ​ទំព័រ passionfruit.com បាន​អះអាង​ថា ទឹក​របស់​ផ្លែ​ប៉ាស្យុង​មាន​ផ្ទុក​សារ​ជាតិ alkaloids ​រួម​មាន​ទាំង Harman​ ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម ​និង​ការ​ឈឺ​ចុក​ចាប់​ថយ​ចុះ​និង ​អាច​បំផ្លាញ​កោសិកា​មហារីក ហើយ​អាច​កាត់​បន្ថយ​រោគ​សញ្ញា​ហឺត​ ផង​ដែរ។

 ផល​ប្រយោជន៍​នៃ​ផ្នែក​ផ្សេង​ៗ​នៃ​អំពិល 
អំពិល​ជា​រុក្ខជាតិ​មាន​ប្រ​យោជន៍​សន្ធឹក​សន្ធាប់​ណាស់ ជា​ទូ​ទៅ​គេ​ច្រើន​តែ​យល់​ថា​អំពិល​ជា​រុក្ខ​ជាតិ​ដែល​មាន​ប្រយោជន៍​ចំពោះ​តែ​កួរ (ផ្លែ) ដើម្បី​យក​ទៅ​បរិភោគ និង​យក​ដើម​ធ្វើ​ជ្រួញ​តែ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ការ​ពិត​យើង​អាច​ប្រើ​គ្រប់​ផ្នែក​នៃ​ដើម​អំពិល​ឲ្យ​កើត​ជា​ផល​ប្រយោជន៍​បាន​យ៉ាង​សន្ធឹក​សន្ធាប់​ណាស់ ពោល​គឺ​សាច់​អំពិល​ចាប់​ផ្ដើម​ប្រើ​ជា​ប្រយោជន៍​បាន​ ចាប់​តាំង​ពី​ចេញ​កួរ​ខ្លីៗ​យក​មក​ធ្វើ​ជា​អាហារ ដូច​ជា​គ្រឿង​ម្ជូរ​អំពិល​ខ្ចី ឬ​ប្រើ​បរិភោគ​ស្រស់ៗ​ជាមួយ​អំបិល​ម្ទេស ឬ​កាពិ​ផ្អែម​។ កួរ​ស្រស់​ដែល​ចាស់​ណាស់​ហើយ​គ្រាប់​ក៏​ប្រែ​ពណ៌ ប៉ុន្តែ​សំបក​កួរ​នៅ​មិន​ទាន់​សណ្ដក​គេ​និយម​ធ្វើ​អំពិល​ត្រាំ​ស្ករ​។ ជួន​កាល​គេ​និយម​យក​មក​ដុត​ភ្លើង​ឲ្យ​ទាល់​តែ​ក្រៀម ឬ​កប់​ក្នុង​ផេះ​ភ្លើង​រួច​ហើយ​យក​សំបក​ចេញ​ប្រើ​បរិភោគ​បាន​។ កាល​ណា​កួរ​អំពិល​ចាស់​មែន​ទែន ហើយ​គ្រាប់​ក៏​ប្រែ​ជា​ពណ៌​ត្នោត​​ សាច់​មាន​ពណ៌​ស ឬ​សំបក​ចាប់​ផ្តើម​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ត្នោត​ព្រឿងៗ​ខ្លះ​ហើយ​។ សំបក​ញែក​ចេញ​ពី​សាច់​គេ​ហៅ​ថា អំពិល​កួរអំពិល​កួរ​នៃ​អំពិល​ផ្អែម​មាន​រស​​ជាតិ​ជូរ​អែម​ដែល​ចាត់​ទុក​ជា​រស​ជាតិ​ឆ្ងាញ់​ណាស់​។  អំពិល​បក​ក្រៅ​ពី​បង់​សម្ល​ផ្សេងៗ​ហើយ​ប្រើ​ធ្វើទឹក​ជ្រលក់​អំពិល ត្រណាប់​អំពិល អំពិល ប្រ​ឡាក់​ស្ករ​ ចំ​ណែក​ប្រ​ទេស​ឥឦ​សាន្ត​ និង​ ប្រ​ទេស​ជិត​ខាង​យក​អំ​ពិល​ត្រាំ​ទឹក​ត្រី​ ដើ​ម្បី​កុំ​ឲ្យ​ឆ្អាប​ហើយ​ដាក់​សំម្ល​ការី​។​នៅ​ប្រ​ទេស​អង់​គ្លេស​និង​ប្រ​ទេស​ផ្សេង​ៗ​នៅ​អឺ​រុប​គេ​ប្រើ​ធ្វើ​ទឹក​ជ្រលក់​ ។​ ចំ​នែក​នៅ​ប្រ​ទេស​អា​មេ​រិក​វិញ​គេ​ប្រើ​ធើ្វ​ភេស​ជ្ជៈ​ប្រ​ភេទ​ជា​អាល់​កុល​ ក្រៅ​ពី​នេះ​សាច់​អំ​ពិល​មាន​ប្រ​យោ​ជន៍​សំរាប់​លាង​សំអាត​ភា​ជនៈ​ទង់​ដែង​ និង​ ស្ពាន់​បាន​ល្អ​ទៀត​ផង​។​ សាច់​អំពិល​មាន​គុណ​សម្បត្តិ​ក្នុង​ការ​ធើ្វ​ជា​ថ្នាំ​ការ​ពារ​រោគ​ឈាម​ចេញ​តាម​អ​ញ្ជាញ​ធ្មេញ​។​ នៅ​ប្រ​ទេស​ន៉រ​រិស​ឈ្មៀស​ ប្រើ​អំ​ពិល​ផ្សំ​និង​អំ​បិល​កែ​រោគ​ឈឺ​ចុក​ចាប់​តាម​សន្លាក់​និង​តាម​សាច់​ដុំ​។​ ក្នុង​ប្រ​ទេស​ហ្វ៊ិលិពីន​ស៍​ប្រើ​ជា​ថ្នាំ​របាយ​ ថ្នាំ​បព្ចុះ​ព្រូន​សត្វ​ ដោយ​លាយ​ជា​មួយ​ទឹក​ក្តៅ​ឩណ្ឌៗ​ ចាក់​បញ្ចូល​ តាម​ទ្វារ​របស់​សត្វ​ និង​ នៅ​ប្រ​ទេស​ថៃ​គេ​ច្រើន​យក​ទៅ​ធើ្វ​ជា​ថ្នាំ​បូ​រាណ​ផ្សេង​ៗ​។